បច្ចេកវិទ្យា

អាល្លឺម៉ង់ មើលឃើញកំណើននៃរថយន្តអគ្គិសនី ដល់១លានគ្រឿង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះគឺបានកើនឡើងនូវចំនួនរថយន្តអគ្គិសនីនៅ លើដងផ្លូវដល់ទៅ១លានគ្រឿងហើយគឺតាមផែនការដែល ត្រូវបានដាក់ដោយរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនេះ បាននិយាយថាជាមួយនឹងរថយន្តអគ្គិសនីប្រមាណជា ១លានគ្រឿងនៅលើដងផ្លូវនៅពេលនេះគឺជាអ្វីដែលយើង បានសម្រេចចិត្តអស់រយៈពេលជាយូរមកហើយ ហើយជឿជាក់ថាប្រព័ន្ធដឹកជញ្ជូននិងធ្វើដំណើររបស់យើងនឹងឈានទៅដល់ការប្រើប្រាស់ថាមពលកើតឡើងវិញ ទាំងស្រុងនាពេលអនាគត។

តួលេខជាផ្លុវការដែលត្រូវបានបង្ហាញ នៅក្នុងសប្តាហ៍នេះបានរកឃើញថាចំនួនរថយន្តអគ្គិសនីថ្មីដែលបានចុះឈ្មោះសម្រាប់ដំណើរការត្រឹមខែ កក្កដាគឺមានរហូតទៅដល់ ៥៧០០០ គ្រឿងហើយ តាមផែនការមេអាល្លឺម៉ង់រំពឹងទុកថានឹងអាចមានវត្តមានរថយន្តអគ្គិសនីយ៉ាងហោចណាស់ ១៤លានគ្រឿងនៅចុងបញ្ចប់ នៃឆ្នាំ២០៣០ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី


To Top