ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ ស្លាប់ប៉ូលីសម្នាក់ ក្បែរអគារ ប៉ង់តាហ្គោន

បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីប៉ូលីសម្នាក់ ត្រូវបានគេដឹងថាបាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅក្បែរទៅនឹង
អគារនៃមន្ទីរបញ្ចកោណ របស់អាមេរិក។

ទីភ្នាក់ងារនៃកងកម្លាំងការពាររបស់ប៉ង់តាហ្គោន ដែលជាអ្នកទទួលខុសត្រូវលើកិច្ចការងារ សន្តិសុខទូទៅសម្រាប់អគារប៉ង់តាហ្គោនបានអះអាងថា ពិតជាមានហេតុការណ៍បាញ់ស្លាប់មន្ត្រីប៉ូលីសម្នាក់ពិតមែន កាលពីថ្ងៃអង្គារពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍នេះ ត្រូវបានគេរាយការណ៍។

ទោះបីជាយ៉ាងណាក្តីស្ថានភាព និងរឿងរ៉ាវលំអិតនៃការបាញ់ប្រហារនេះនៅមិនទាន់អាច បញ្ជាក់បាននៅឡើយទេហើយមន្ត្រីប៉ង់តាហ្គោនបានផ្តល់នូវព័ត៌មាន តិចតួចបំផុតនៅអំឡុងពេលធ្វើសន្និសិទកាសែតជាមួយ នឹងក្រុមអ្នកកាសែតនៅល្ងាចថ្ងៃកើតហេតុនោះ។

គួរឲ្យដឹងដែរថាការរឹតបន្តឹងត្រូវបានដកចេញខណៈដែលអគារប៉ង់តាហ្គោនត្រូវបាន អនុញ្ញាតិឲ្យបើកទ្វានៅតាមច្រកមួយចំនួននដូចជាច្រកទី២ ខណៈដែលច្រកធំនៅតែបន្តបិទនៅឡើយ រីឯច្រកទី៣គឺបើកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top