បរទេស៖ ពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ដែលរស់នៅទីក្រុងញូវយ៉ក កាលពីខែមុន បានរៀបចំផែនការវាយប្រហារ និងមានសក្តានុពលដើម្បីសម្លាប់ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ ដែលរស់នៅក្នុងទីក្រុង Westchester County។ នេះបើតាមរដ្ឋអាជ្ញាសហព័ន្ធអាមេរិក នៅ Manhattan បាននិយាយកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីត្រូវបានទាក់ទងដោយអ្នកចែកចាយអាវុធនៅប្រទេសថៃ បុរសម្នាក់ក្នុងចំនោមនុស្សជាច្រើននាក់ឈ្មោះ Phyo Hein Htut បានយល់ព្រម“ ជួលអ្នកវាយប្រហារ” ដើម្បីធ្វើឱ្យឯកអគ្គរដ្ឋទូត Kyaw Moe Tun រងរបួស ក្នុងគោលបំណងបង្ខំឱ្យគាត់ចុះចេញពីតំណែង, នេះបើយោងតាមឯកសារតុលាការ។
រដ្ឋអាជ្ញាបាននិយាយថា ប្រសិនបើឯកអគ្គរដ្ឋទូតដែលយោធាមីយ៉ាន់ម៉ាបានព្យាយាម ប្តូរចេញម្តងហើយម្តងទៀត បដិសេធមិនលាលែងពីតំណែងនោះ ក្រុមអ្នកប្រហារបានស្នើឱ្យអ្នកវាយប្រហារដើម្បីសម្លាប់គាត់ចោលតែម្តង។
Htut អាយុ ២៨ ឆ្នាំនិង Ye Hein Zaw អាយុ ២០ ឆ្នាំដែលព្រះរាជអាជ្ញានិយាយថា បានបម្រើការជាអន្តរការីនិងទូទាត់ប្រាក់ ដើម្បីផ្តល់មូលនិធិដល់ការវាយប្រហារនេះម្នាក់ៗប្រឈមនឹងការចោទប្រកាន់ពីបទសមគំនិតក្នុងការវាយដំនិងវាយប្រហារដោយហិង្សាទៅលើមន្រ្តីបរទេសម្នាក់៕ប្រែសម្រួលៈ ណៃ តុលា
