ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អេហ្ស៊ីប និងរដ្ឋមន្ត្រីក្រសួង ការពារជាតិអ៊ីរ៉ាក់ ពិភាក្សាគ្នាលើកិច្ច សហប្រតិបត្តិការ យោធា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប Abdel-Fattah al-Sisiបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយ នឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ាក់លោកJuma Inad Saadoun ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីបញ្ហាយោធា។

កិច្ចប្រជុំដែលត្រូវបានធ្វើឡើង នៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប Cairo ទៅលើប្រធានបទ នៃកិច្ចសហប្រតិបត្តិយោធារវាងប្រទេសទាំងពីរដែលរួមមាន ទាំងសកម្មភាពរៀបចំកម្មវិធីសមយុទ្ធយោធារួមគ្នា ការផ្លាស់ប្តូរបទពិសោធយោធា ព្រមទាំងការពង្រីងសមត្ថភាពយោធា រវាងគ្នាផងដែរហើយបន្ថែមលើសពីនោះ ក៏មានបញ្ហាមួយចំនួនទៀត ដែលត្រូវបានលើកមកពិភាក្សាដែរដូចជា បញ្ហាក្នុងតំបន់និងអារ៉ាប់ផងដែរ។

លោក Sisi បានលើកឡើងថាអេហ្ស៊ីប មានការតាំងចិត្តខ្ពស់ក្នុងការសហការជាមួយនឹងអ៊ីរ៉ាក់ ទៅលើគ្រប់វិស័យផងដែរព្រមទាំងនឹងបន្តគាំទ្រដល់រដ្ឋាភិបាលក្រុងបាដាដ ដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងតំបន់អារ៉ាប់ ជាពិសេសទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពភេវរកម្ម និងថែរក្សាស្ថេរភាពសន្តិសុខនិងសន្តិភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top