ព័ត៌មានអន្តរជាតិ

រុស្សី ដំណើរការហោះហើរ ទៅកាន់រមណីយដ្ឋាន របស់អេហ្ស៊ីបវិញ ក្រោយហេតុការណ៍ ផ្ទុះយន្តហោះរុស្សី កាលពី៦ឆ្នាំមុន

បរទេស ៖ ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសក្នុងការធ្វើការហោះហើរ ត្រង់ឡើងវិញទៅកាន់រមណីយដ្ឋាន ចំនួន២កន្លែងនៅ Hurghada និង Sharm el-Sheikh របស់ប្រទេស អេហ្ស៊ីបដើម្បីបញ្ចប់ទៅ នៃបម្រាមហោះហើរ អស់រយៈពេលជាង៦ឆ្នាំ មកហើយ។

បម្រាម ធ្វើដំណើរ ទៅកាន់រមណីយដ្ឋានទាំងពីរនេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសរុស្សី គិតចាប់តាំងតែពីព្រឹតិ្តការណ៍ ផ្ទុះយន្តហោះដឹកអ្នកដំណើរ របស់រុស្សីស្លាប់អ្នកដំណើរ ប្រមាណជា២២៤នាក់ កាលពី៦ឆ្នាំមុន ។

ជើងហោះហើរត្រង់ចំនួន៣ ត្រូវបានធ្វើដំណើរទៅដល់ទីក្រុងទាំងពីរ ដែលក្នុងនោះ Hurghada ទទួលបាន២ជើងហោះហើរនិង Sharm el-Sheikh ទទួលបានមួយជើងហោះហើរនេះ បើយោងតាមការបញ្ជាក់ ដោយអជ្ញាធរអាកាសចរស៊ីវិល របស់អេហ្ស៊ីប។

ជើងហោះហើរ ទាំង៣ ត្រូវបានទទួលការស្វាគមន៍ យ៉ាងរាក់ទាក់ពីសំណាក់ក្រុមការងារ របស់អាកាសយានដ្ឋាន ដូចជាការស្រោចទឹក លើយន្តហោះព្រមទាំង បាច់ផ្កា និង វត្ថុអនុស្សាវរិ័យផងមុន ពេលអ្នកដំណើរ ត្រូវបានធ្វើដំណើរចុះទៅកាន់ទីកន្លែង ធ្វើតេស្តវិរុសកូវីដ៕

ប្រែសម្រួល៖ស៊ុនលី

To Top