ព័ត៌មានអន្តរជាតិ

អាមេរិក មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាសមុទ្រចិនខាងត្បូងឡើយ

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Dai Bing ដែលជាភារធារីនៃបេសកកម្ម អចិន្ត្រៃយ៍របស់ចិនប្រចាំ អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីសន្តិសុខដែនសមុទ្រថា“ សហរដ្ឋអាមេរិក ខ្លួនឯងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយមិនទទួលខុសត្រូវ ចំពោះបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ” ។

លោកបានបញ្ជាក់ថា “ខ្ញុំក៏ចង់ចង្អុលបង្ហាញថា ក្រុមប្រឹក្សាសន្តិសុខ មិនមែនជាកន្លែងត្រឹមត្រូវ ក្នុងការពិភាក្សាអំពីបញ្ហា សមុទ្រចិនខាងត្បូងនោះទេ។ អាមេរិក ទើបតែលើកឡើងពី បញ្ហាសមុទ្រចិនខាងត្បូង ហើយចិនប្រឆាំងយ៉ាង ដាច់អហង្ការចំពោះទង្វើនេះ” ។

បច្ចុប្បន្នដោយមាន កិច្ចប្រឹងប្រែងរួមគ្នារបស់ចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពនៅសមុទ្រចិនខាងត្បូង នៅតែមានស្ថិរភាព ជាទូទៅប្រទេសទាំងអស់ទទួលបាន សេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរស្របតាមច្បាប់អន្តរជាតិ។

ចិន និងបណ្តាប្រទេសអាស៊ាន ប្តេជ្ញាអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព សេចក្តីថ្លែងការណ៍ ស្តីពីការប្រព្រឹត្ដរបស់ភាគី នៅសមុទ្រចិនខាងត្បូង និងខិតខំសម្រេចឱ្យបាននូវ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ក្នុងពេលឆាប់ៗនេះ។

ឯកអគ្គរដ្ឋទូតរូបនេះ បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានបង្កបញ្ហាដោយគ្មានអ្វី សោះដោយបំពានការបញ្ជូននាវា និងយន្តហោះយោធាទំនើបៗ ចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាការបង្ករឿង និងព្យាយាមជាសាធារណៈ ដើម្បីជំរុញឱ្យមានការបែកបាក់ ទៅក្នុងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលពាក់ព័ន្ធ។

លោកបានលើកឡើងថា “ប្រទេសនេះខ្លួនឯងបានក្លាយជា ការគំរាមកំហែងធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង” ។

លោកបានអះអាងថា “អាមេរិកខ្លួនឯង មិនចូលរួមជាមួយ UNCLOS (អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ) នោះទេប៉ុន្តែចាត់ទុកខ្លួនឯងថា ជាចៅក្រមនៃអនុសញ្ញានេះ ដោយចង្អុលដៃទៅប្រទេសដទៃទៀត និងជ្រៀតជ្រែកតាមអំពើចិត្ត។ វាគ្មានការជឿជាក់លើបញ្ហា ដែនសមុទ្រនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top