ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ មនុស្សជិត៩ពាន់នាក់ មកចាក់វ៉ាក់សាំង ម្តងទៀតក្រោយទទួលវ៉ាក់សាំង ក្លែងក្លាយជាទឹកអំបិល

បរទេស៖យោងតាមការចេញផ្សាយរបស់ កាសែតបរទេសនៅថ្ងៃពុធនេះ បានឲ្យដឹងថាមនុស្សប្រមាណជាជិត៩០០០នាក់ បានធ្វើដំណើរទៅទទួលវ៉ាក់សាំងសាជាថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីពួកគេត្រូវបាន ដឹងខ្លួនថាបានទទួលវ៉ាក់សាំងដំបូង នោះគឺសុទ្ធតែវ៉ាក់សាំងក្លែងក្លាយ ដែលផលិតពីទឹកអំបិលប៉ុណ្ណោះ។

របាយការណ៍ព័ត៌មានមួយត្រូវបានចេញផ្សាយដោយ Metro Uk កាលពីពេលថ្មីៗនេះ បានចេញផ្សាយថាមនុស្សជាច្រើនរយនាក់បានទទួល បានវ៉ាក់សាំងដែលក្រុមគលានុបដ្ឋាយិកា បានប្តូរជាមួយនឹងទឹកអំបិលជំនួសវិញ ហើយក្រោយមកអជ្ញាធរបានរកឃើញ ថាមនុស្សសរុបដល់ទៅជិត៩០០០នាក់ ដែលបានទទួលវ៉ាក់សាំងបែបនេះ គិតចាប់ពីចន្លោះខែមិនាដល់ខែមេសា។

គួរឲ្យដឹងដែរមកដល់ពេលនេះក្រុមការងារស៊ើប អង្កេតមួយត្រូវបានបង្កើតឡើងដើម្បី ស្រាវជ្រាវទៅលើគោលបំណងសំខាន់ ដោយក្រុមគលានុបដ្ឋាយិកាទាំងនោះ និងកំពុងដំណើរការខណៈដែលទិន្នន័យជាផ្លូវការដោយរដ្ឋាភិបាល បានបញ្ជាក់ថាពលរដ្ឋរបស់អាល្លឺម៉ង់
សរុបប្រមាណជា៥៧ភាគរយគឺ ទទួលបានវ៉ាក់សាំងរួចរាល់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top