Covid-19

នៅថ្ងៃពុធ វៀតណាមប្រកាសពីអ្នកស្លាប់ដោយសារ កូវីដ១៩ ចំនួន ៣៤២នាក់ បន្ថែមទៀត

ហាណូយ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីវីរុស កូវីដ១៩ចំនួន ៨ ៧៦៦ ករណី នៅថ្ងៃពុធនេះ និងមានការស្លាប់ទាក់ទងនឹងមេរោគឆ្លងនេះចំនួន ៣៤២ នាក់ថែមទៀត ដែលត្រូវបានប្រកាស ផងដែរ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លងថ្មីចំនួន ១៤ ត្រូវបាននាំចូល ហើយនៅសល់ត្រូវបានរកឃើញឆ្លងនៅក្នុងសហគមន៍។

ទីក្រុងហូជីមិញបានកត់ត្រាចំនួនករណីថ្មីខ្ពស់បំផុត ដោយមានអ្នកឆ្លងចំនួន ៣ ៤១៦ នាក់ បន្ទាប់មកគឺខេត្ត ប៊ិញដាំង (១ ៨៩៧នាក់) ដុងណៃ (៩៧៩នាក់) និង ខេត្ត ឡុងអាន (៩៦៣នាក់) ។

សរុបចំនួនករណីឆ្លងកូវីដ ១៩ នៅទូទាំងប្រទេសមានចំនួន ២៣៦ ៩០១ នាក់ ដោយក្នុងនោះ ឆ្លងក្នុងស្រុកចំនួន ២៣៤ ៥២០នាក់ និង ករណីនាំចូល ២ ៣៨១ ៕ប្រែសម្រួលៈ ណៃ តុលា

To Top