ព័ត៌មានអន្តរជាតិ

រុស្ស៊ីបង្ហាញ អាវុធថ្មី នៅក្នុងសមយុទ្ធ ជិតព្រំដែន អាហ្វហ្គានីស្ថាន

បរទេស ៖ កងទ័ពមកពីប្រទេសរុស្ស៊ី ប្រទេស តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន បានប្រើប្រាស់កាំភ្លើង ឧបករណ៍បាញ់ភ្លើង និងប្រព័ន្ធបាញ់មីស៊ីល ពីដីទៅអាកាស នៅក្នុងសមយុទ្ធយោធា ដែលបានចប់នៅថ្ងៃអង្គារនេះ ស្ថិតនៅចម្ងាយត្រឹមតែ២០គីឡូម៉ែត្រ ពីព្រំដែនតាហ្ស៊ីគីស្ថាន ប៉ុណ្ណោះ។

ទីក្រុងមូស្គូនិងសម្ពន្ធមិត្ត សម័យសូវៀតស្ថិតនៅអាស៊ីកណ្ដាល បានប្រារព្ធធ្វើសមយុទ្ធយោធា ចំនួនពីរផ្សេងគ្នា ស្ថិតនៅជិតប្រទេស អាហ្វហ្គានីស្ថាន នៅក្នុងខែនេះ ស្របពេលដែលពួកបះបោរ តាលីបង់ វាយដណ្ដើមយកខេត្តភាងខាងជើង ប្រទេសភាគច្រើន ដែលជាប់នឹងតំបន់ អាស៊ីកណ្ដាល ។

រដ្ឋមន្រ្តីការពារជាតិ នៃប្រទេសតាហ្ស៊ីគីស្ថាន លោក Sherali Mirzo បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅកន្លែងធ្វើសមយុទ្ធយោធានោះថា សមយុទ្ធយោធាទាំងនេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងចិត្ត។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Sherali Mirzo បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ស្ថានភាពនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺជារឿងមិនអាចធ្វើការព្យាករណ៍ ទុកមុនបាន”៕
ប្រែសម្រួល៖ប៉ាង កុង

To Top