ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ សុំជំនួយពីកងទ័ព ដើម្បីជួយបង្ក្រាប ក្រុមបាតុករ អំឡុងពេលតវ៉ា

បរទេស៖ ការិយាល័យប៉ូលីសក្រុង បាននិយាយថា យោធាអាចត្រូវបានហៅឱ្យជួយ ក្នុងការបង្ក្រាបអំពើហឹង្សា នៅពេលមានការជួបជុំគ្នា ប្រសិនបើស្ថានការណ៍មិនត្រូវ បានដោះស្រាយនោះទេ ខណៈដែលប៉ូលីសនឹងនៅតែ ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ បើសិនចាំបាច់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការប៉ូលីសក្រុងបាងកក គឺឧត្តមសេនីយ៍ Pakapong Pongpetra នៅមុនការប្រមូលផ្តុំរបស់ ក្រុមបាតុករនៅថ្ងៃពុធថា ប៉ូលីសនឹងរក្សាការការពារ និងចៀសវាងការប៉ះទង្គិច ជាមួយបាតុករ លុះត្រាតែពួកគេព្យាយាម ចូលទៅក្នុងតំបន់ហាមឃាត់។

លោកបន្ថែមថា “ហើយក្នុងករណីដែល អំពើហឹង្សាកើនឡើង ហើយហាក់ដូចជា មិនអាចគ្រប់គ្រងបាន នោះផែនការប្រតិបត្តិការ រក្សាសន្តិភាពនឹងត្រូវបានកែសម្រួល ដោយអនុញ្ញាតឱ្យទាហាន ពង្រឹងការការពាររបស់ប៉ូលីស ប្រឆាំងនឹងអំពើហឹង្សា” ។

បើតាមប្រភពព័ត៌មានបាននិយាយថា ប៉ូលីសស្នើសុំឱ្យទាហានជួយគាំទ្រ ដល់ប្រតិបត្តិការរបស់ខ្លួន ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងការប្រមូលផ្តុំគ្នា គឺត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ របស់កងកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយមេបញ្ជាការ កងកំលាំងការពារជាតិ គឺឧត្តមសេនីយ៍ Chalermpol Srisawasdi៕

ប្រែសម្រួលៈ ណៃ តុលា

To Top