ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ និងម៉ារ៉ុក ព្រមព្រៀងគ្នាបើកស្ថានទូត ពេញលេញឆាប់ៗនេះ

បរទេស៖ អ៊ីស្រាអែលនិងម៉ារ៉ុក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួននឹងពង្រឹងចំណងមិត្តភាពការទូត តាមរយៈការបើកស្ថានទូតពេញលេញ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។


រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid និងរដ្ឋមន្ត្រីការបរទេសម៉ារ៉ុក លោក Nasser Bourita បានប្រកាសពីផែនការធ្វើឲ្យកាន់តែប្រសើរឡើង នូវការិយាល័យទំនាក់ទំនងការទូត ឲ្យក្លាយទៅជាស្ថានទូតពេញលេញ ក្នុងពេលពីរខែ។


ថ្លែងនៅក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាយុទ្ធសាស្ត្រ អ្វីដែលយើងនឹងបង្កើតឡើងនៅទីនេះ និងអ្វីដែលយើងនឹងបង្កើតឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ គឺជាដំណើរការការទូត”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពប្រក្រតី នៅក្នុងខែធ្នូ ក្រោមការជួយចរចារបស់រដ្ឋបាលលោក ត្រាំ ធ្វើឲ្យប្រទេសម៉ារ៉ុកក្លាយជាប្រទេសអារ៉ាប់ទី៤ ដែលបានបង្កើតចំណង មិត្តភាពប្រក្រតីជាមួយអ៊ីស្រាអែល កាលពីឆ្នាំមិញ បន្ទាប់ពីសហភាពអារ៉ាប់រួម បារ៉ែន និងស៊ូដង់៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×