ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ព្រមានប្រើផ្លូវតុលាការ ទៅលើបាតុករ នៅពេលគម្រោង ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ

បរទេស ៖ ក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាល នៅប្រទេសថៃ កំពុងរៀបចំគម្រោង ធ្វើបាតុកម្មបន្ថែមទៀត នៅថ្ងៃអាទិត្យនេះ នៅទីក្រុងបាងកក និងខេត្តមួយចំនួនទៀត ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Kissana Phathanacharoen អ្នកនាំពាក្យរង របស់ប៉ូលីសថៃ បាននិយាយកាលពីថ្ងៃ សុក្រថា ការជួបជុំគ្នាដែលគេហៅថា “ ចំណតរថយន្ត” ដែលបានគ្រោងទុក នៅថ្ងៃអាទិត្យ នៅទីក្រុងបាងកក និងខេត្តដទៃទៀត មិនត្រឹមតែប្រឆាំងនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមប្រឆាំងទាំងក្រឹត្យគ្រាអាសន្ន និងច្បាប់នៃការគ្រប់គ្រង ជំងឺផងដែរ ថែមទៀតផង ។

ជាធម្មតា លោក Kissana បាននិយាយថា ប៉ូលីសនឹងប្រមូលភស្តុតាង នៃសកម្មភាពខុសច្បាប់ ក្នុងអំឡុងពេលតវ៉ាណាមួយ ហើយនឹងប្រើវាជាភស្តុតាង នៅក្នុងតុលាការ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top