ព័ត៌មានអន្តរជាតិ

News Update៖ គ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រនៅហៃទី ឆក់យកជីវិតមនុស្សអស់ជាង ៧០០នាក់

ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសហៃទី កាលពីព្រឹកថ្ងៃសៅរ៍ មានរហូតដល់ ៧២៤នាក់ ។

ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា បានកើនដល់៧២៤នាក់ ក្នុងនោះ៥០០នាក់ នៅអគារ Sud ហើយ១០០នាក់ នៅអគារ Grand’Anse ចំនួន១២២នាក់ នៅអគារ Nippes និងនៅអគារ Nord-Ouest មានចំនួន២នាក់ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ដូច្នេះ ។

ក្រុមសេវាកម្មការពារជនស៊ីវិល របស់ប្រទេសហៃទី បានឲ្យដឹងថា មានមនុស្សជាង២.៨០០នាក់ បានរងរបួស ដែលបានកត់ត្រាពីការរញ្ជួយដី ។ កាលពីថ្ងៃសៅរ៍ គ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ បានអង្រួននៅភាគនីរតី នៃប្រទេសហៃទី ជាមួយគ្នានេះដែរ ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីមានប្រមាណ ១៥០គីឡូម៉ែត្រពីរដ្ឋធានី Port-au-Prince ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top