ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ខុសច្បាប់១២០ នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីដែនទឹកនៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាល ពីថ្ងៃសៅរ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១២០នាក់ ត្រូវបានជួយសង្គ្រោះ និងនាំមកកាន់ប្រទេសលីប៊ី ។


អង្គការ UNHCR បានឲ្យដឹងនៅលើបណ្តាញសង្គម UNHCR ថា “នៅព្រឹកថ្ងៃនេះ មនុស្សប្រមាណ១២០នាក់ ត្រូវបានជួយសង្គ្រោះ ដោយឆ្មាំសមុទ្រលីប៊ី នៅក្នុងប្រតិបត្តិការជួយ សង្គ្រោះ” ។


អង្គការ “មនុស្សជាច្រើនត្រូវបាននាំវិលត្រឡប់មកកាន់មូលដ្ឋានទាហានជើងទឹកទ្រីប៉ូលី ដែលជាកន្លែង UNHCR និងក្រុមគ្រូពេទ្យ IRC ដែលបានផ្តល់ជំនួយការមនុស្សធម៌បន្ទាន់” ។


គួរបញ្ជាក់ថា ប្រទេសលីប៊ី បានរងទុក្ខទោសផ្នែកអសន្តិសុខ និងមានភាពច្របូកច្របល់ចាប់តាំងពីបានដួលរលំមេដឹកនាំ Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ដែលធ្វើឲ្យប្រទេសនៅអាហ្វ្រិកខាងជើង ជាគោលដៅនៃការចាកចេញជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជាអ្នកចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ឆ្នេរសមុទ្រអឺរ៉ុប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×