ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអ៊ែល អះអាងថា យន្តហោះគ្មានមនុស្ស បើកធ្លាក់ចូលក្នុងទឹកដីស៊ីរី

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា អ្នកនាំពាក្យយោធាមួយរូប បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួន ចំនួន១គ្រឿង បានធ្លាក់ចូលក្នុងទឹកដីស៊ីរី កាលពីថ្ងៃមុន ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ក្នុងអំឡុងពេលសកម្មភាពហោះទៅមក យន្តហោះដែលមិន មានឈ្មោះមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ការពារជាតិអ៊ីស្រាអ៊ែល បានធ្លាក់ចូលក្នុងទឹកដីស៊ីរី ដោយសារតែកំហុសបច្ចេកទេស” ។

នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងទៀតថា មិនមានព័ត៌មានណាមួយអំពីយន្តហោះគ្មាន មនុស្សបើកត្រូវបានគេយល់ព្រមឲ្យ និងធ្វើការស៊ើបអង្កេតនៅក្នុង ឧប្បត្តិហេតុនេះនោះទេ ។

អ៊ីស្រាអ៊ែល បានអនុវត្តន៍យន្តហោះវាយប្រហារ តាមផ្លូវអាកាសជាច្រើន នៅក្នុងទឹកដីស៊ីរី ប្រឆំាងសំដៅដល់អ៊ីរ៉ង់ ៕

To Top