ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ជំរុញឱ្យលោក បៃដិន ចុះចេញពីតំណែង ចំពោះភាពអាម៉ាស់ ចំពេលពួកតាលីបង់ ប្រកាសបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

បរទេស៖ គិតត្រឹមថ្ងៃអាទិត្យ ចលនាតាលីបង់បានអះអាងថា ពួកគេបានគ្រប់គ្រងលើរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានហើយ ចំពេលមានការជម្លៀសបុគ្គលិកការទូតលោកខាងលិចជាច្រើនដែលបានចាប់ផ្តើម ចំពេលដែលក្រុមតាលីបង់កើនឡើងនៅក្នុងប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វាដល់ពេលហើយសម្រាប់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោកចូបៃដិន ដើម្បីលាលែងពីតំណែង ចំពោះអ្វីដែលលោកបានអនុញ្ញាតឱ្យកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន រួមជាមួយការកើនឡើងយ៉ាងខ្លាំងករណីឆ្លងនៃវីរុសកូវីដ មហន្តរាយព្រំដែន ការបំផ្លាញថាមពលឯករាជ្យ និងសេដ្ឋកិច្ចរបស់យើង” ។

អតីតប្រធានាធិបតីអាមេរិករូបនេះបានបន្តថា វាមិនគួរជាបញ្ហាធំនោះទេ ព្រោះយោងតាមព្រឹត្តការណ៍របស់លោកត្រាំលោក បៃដិន មិនបានជាប់ឆ្នោតដោយស្របច្បាប់ តាំងពីដំបូងមកម្លេះ!

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសមួយដែលធ្វើឡើងដោយពួកតាលីបង់បន្ទាប់ពីពួកគេចូលទៅកាន់រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានថា ចលនានេះកំពុងគ្រប់គ្រងគ្រប់តំបន់ទាំងអស់របស់ទីក្រុងកាប៊ុល៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×