ព័ត៌មានអន្តរជាតិ

បាតុករប្រឆាំង រដ្ឋាភិបាលថៃ គប់ដុំឥដ្ឋ និងបាញ់កាំជ្រួច ដាក់ប៉ូលីស

បរទេស ៖ ការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ និងប៉ូលីស បានបន្តកើតឡើងនៅម្តុំផ្លូវបំបែក Din Daeng ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការប្រមូលផ្តុំគ្នា ដ៏ធំបំផុតរបស់ក្រុមបាតុករ ដែលបានប្រើប្រាស់ម៉ូតូ និងឡាន ធ្វើការតវ៉ា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករមួយចំនួនដែលជិះម៉ូតូនិងរថយន្ត បានមកដល់ចំនុចប្រសព្វ បន្ទាប់ពីបានចូលរួមក្នុងការប្រមូលផ្តុំហ្វូងមនុស្ស ដែលបានប្រមូលផ្តុំគ្នា នៅទីតាំងសំខាន់ៗរួមមានផ្លូវបំបែក Ratchaprasong និងផ្លូវបំបែក Lat Phrao ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីវេលាម៉ោងប្រហែល ៥ ល្ងាច ក្រុមអ្នកតវ៉ាវ័យក្មេងភាគច្រើន បានបំបែកចេញពីការប្រមូលផ្តុំគ្នា ដង្ហែក្បួនហើយបានប្រមូលផ្តុំគ្នានៅផ្លូវបំបែក Din Daeng ដែលការប្រឈមមុខដាក់គ្នា ជាមួយប៉ូលីសបានកើតឡើង កាលពីសប្តាហ៍មុន។

វាត្រូវបានគេរាយការណ៍ថា ដុំឥដ្ឋនិងកាំជ្រួចធំ ៗ ត្រូវបានគេគប់ទៅលើក្រុមមន្រ្តីប៉ូលីស ដែលកំពុងប្រើកុងតឺន័រធំ ៗ ដាក់ជាជួរការពារ នៅក្នុងតំបន់ជិតកន្លែង ដែលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា រស់នៅ។ ១៥នាទីក្រោយមក ប៉ូលីសបានឆ្លើយតបវិញ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើ ក្រុមបាតុករ ដែលកំពុងរុលចូលដែលបានបង្ខំ ឱ្យដកថយមួយរយៈមុនពេលពួកគេ អាចប្រមូលផ្តុំគ្នាឡើងវិញ ៕ប្រែសម្រួលៈ ណៃ តុលា

To Top