Covid-19

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ធ្លាក់ចុះមកនៅក្រោម ៥០០នាក់

រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជី ការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៣៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសកើនឡើងដល់ ៥៦៩,៤៩២ នាក់។

ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ករណីឆ្លងសរុបបានកើនឡើងដល់ ២០,៣៧៨,៥៧០ករណី បន្ទាប់ពីករណីថ្មីចំនួន ១៤,៤៧១ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បច្ចុប្បន្ននេះប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសដែលមាន ករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងទៀតថា ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកឆ្លងថ្មី ដែលបានគ្របដណ្ដប់លើ មន្ទីរពេទ្យស្ទើតែទាំងស្រុង ដោយអ្នកជំងឺកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top