ព័ត៌មានអន្តរជាតិ

កាតា និងអាល្លឺម៉ង់ អំពាវនាវឲ្យមានការផ្លាស់ប្ដូរ អំណាចដោយសន្ដិភាព នៅអាហ្វហ្គានីស្ថាន

ដូហា ៖ ប្រទេសកាតា និងអាល្លឺម៉ង់ បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងចាំបាច់ ដើម្បីសម្រេច បាននូវការផ្សះផ្សាជាតិ និងការផ្លាស់ប្តូរអំណាច ដោយសន្តិវិធី នៅអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ការិយាល័យរបស់អេមីរ៉ា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ភាគីទាំងពីរបានចេញការហៅ ទូរស័ព្ទនេះក្នុងកំឡុងពេល និយាយទូរស័ព្ទរវាងសមភាគីកាតាលោក Emir Sheikh Tamim bin Hamad Al Thani និងអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល។

មន្ត្រីកាតាបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបន្តកិច្ចចរចាសន្តិភាព និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការផ្សះផ្សារ និងការផ្លាស់ប្តូរអំណាច ដោយសន្តិវិធីនៅអាហ្វហ្គានីស្ថាន ។

ក្នុងអំឡុងពេលនៃការហៅនេះមេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តចុងក្រោយ នៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងស្ថានភាពនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសនេះឡើងវិញ បន្ទាប់ពីការដកកងទ័ពអាមេរិក។

ប្រទេសកាតា បានរៀបចំកិច្ចចរចាសន្តិភាពរវាងតាលីបង់ និងសហរដ្ឋអាមេរិក អស់ជាច្រើន ឆ្នាំ ដែលនាំឱ្យភាគីទាំងពីរឈាន ដល់កិច្ចព្រមព្រៀងមួយនៅខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាឆ្នាំមុន ប្រទេសកាតា ក៏បានរៀបចំកិច្ចចរចាជុំគ្នា រវាងតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមិនមានការរីកចម្រើនគួរ ឱ្យកត់សម្គាល់ដោយសារតែភាពខុសគ្នា រវាងគណបក្សទាំងពីរ ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top