ព័ត៌មានអន្តរជាតិ

លីប៊ី បើកព្រំដែន និងដំណើរការជើងហោះហើរ ជាមួយនឹងទុយនេស៊ីឡើងវិញ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសលីប៊ី បានប្រកាសក្នុងការបើកច្រកព្រំដែន ជើងគោក និងអាកាសផងដែរ ជាមួយនឹងប្រទេសជិតខាង ទុយនេស៊ីវិញហើយ។

លោកនាយករដ្ឋមន្ត្រី Abdul Hamed Dbeibah ដែលជាអ្នកបានចេញបញ្ជា ទៅកាន់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដើម្បីឲ្យចាប់ផ្តើម អនុវត្តនូវកិច្ចការងារទាំងនេះ ប៉ុន្តែដោយស្របទៅតាមស្ថានភាព នៃការរីកដាលនៃវិរុសកូវីដ ជាក់ស្តែងផងដែរ។

គួរឲ្យដឹងដែរថា កាលពីដើមខែកក្កដា ប្រទេសលីប៊ី បានប្រកាសបិទទ្វាព្រំដែន ជាមួយនឹងប្រទេសទុយនេស៊ី ក្នុងស្ថានភាពដែលកំពុង វាយប្រហារខ្លាំងដោយសារ កូវីដនិងជាពិសេសវិរុសពូជថ្មី Delta Variant ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះចំនួន នៃអ្នកឆ្លងកូវីដសរុបនៅក្នុងប្រទេស បានកើនឡើងទៅដល់ ២៨៦ ៨៩៤នាក់ ដែលក្នុងនោះមានប្រមាណជា ២០៨ ៥៥១នាក់ បានជាសះស្បើយត្រឡប់ ទៅផ្ទះវិញហើយប្រមាណជា ៣៩៥៦នាក់បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top