ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន អំពាវនាវឱ្យប៉ូលីសអន្ដរជាតិ ចាប់ខ្លួន លោក Ashraf Ghani ដែលបានវេចលុយរត់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក Bismillah Khan Mohammadi បានអំពាវនាវឱ្យប៉ូលីសអន្ដរជាតិ ចាប់ខ្លួនអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ហើយបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានលក់ទឹកដីមាតុភូមិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mohammadi បានសរសេរនៅលើបណ្តាញសង្គមថា « អ្នកដែលធ្វើពាណិជ្ជកម្មនិងលក់ស្រុកកំណើត ត្រូវតែចាប់ខ្លួននិងផ្តន្ទាទោស» ។

នៅថ្ងៃពុធនេះគឺជាលើកទី ២ ហើយដែលលោក Mohammadi បានចោទប្រកាន់ជាសាធារណៈទៅលើអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានថា បានប្រព្រឹត្តអំពើពុករលួយ។ កាលពីថ្ងៃអាទិត្យនៅថ្ងៃដដែល ដែលគាត់និងមន្រ្តីរដ្ឋាភិបាលដទៃទៀតបានភៀសខ្លួនចេញពីប្រទេសលោក Mohammadi បានចោទថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យយោធាធ្វើការងាររបស់ខ្លួនដោយសរសេរថា «ពួកគេបានចងដៃយើងពីក្រោយខ្នង យើងហើយលក់ស្រុកកំណើត។ ដាក់ទោសបុរសអ្នកមាននិងបក្ខពួករបស់គាត់ទៅ ប៉ុន្តែ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់លម្អិតទេ។

ការរើសអើងនេះកើតមានឡើងបន្ទាប់ពីការដួលរលំយ៉ាងខ្លាំងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បន្ទាប់ពីការកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ដែលបាននាំមកនូវការបញ្ចប់នូវរជ្ជកាល ១៩ ឆ្នាំ នៃរដ្ឋាភិបាលគាំទ្រអាមេរិកនៅក្នុងប្រទេសអាស៊ីខាងលិចដែលហែកហួរដោយសង្គ្រាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×