ព័ត៌មានអន្តរជាតិ

ប្រទេសចិន ជំរុញឱ្យពិភពលោក បញ្ឈប់ការដាក់សម្ពាធទៅលើ ប្រទេសអាហ្វហ្គានីស្ថាន

បរទេស៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍តាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសលោក Dominic Raab ថា ប្រទេសចិនជំរុញឱ្យសហគមន៍អន្តរជាតិ ចៀសវាងកុំដាក់សម្ពាធលើប្រទេសអាហ្វហ្គានីស្ថាន ក្នុងកំឡុងពេលអន្តរកាលផ្លាស់ប្តូរអំណាចរបស់ខ្លួន ក៏ដូចជាពីការប្រើវាជាសមរភូមិដោះស្រាយបញ្ហា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានបកប្រែថា“ សហគមន៍អន្តរជាតិគួរតែលើកទឹកចិត្តនិងណែនាំ [អាហ្វហ្គានីស្ថាន] ក្នុងទិសដៅវិជ្ជមានជំនួសឱ្យការដាក់សម្ពាធបន្ថែម ។ នេះគឺជាការសម្របសម្រួលដល់ការផ្លាស់ប្តូរនយោបាយដំបូងរបស់ក្រុមតាលីបង់និងគ្រប់ភាគីនិងបក្សពួកទាំងអស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានលក្ខណៈអំណោយផល ដល់ស្ថិរភាពស្ថានភាពក្នុងស្រុកនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាននិងមានអំណោយផល ក្នុងការកាត់បន្ថយផលប៉ះពាល់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍” ។

លើសពីនេះទៅទៀតយោងតាមលោកវ៉ាង យី ក្រោមមូលដ្ឋាននៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន គឺប្រទេសចិនមានឆន្ទៈបន្ត ដើរតួនាទីស្ថាបនាលើបញ្ហាអាហ្វហ្គានីស្ថាន ថែមទៀតផង៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×