ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ បាញ់សម្លាប់មនុស្ស ៦នាក់ និង ៣នាក់ទៀត ធ្វើទារុណ កម្មរហូតដល់ស្លាប់

បរទេស៖ របាយការណ៍ស្តីពីការធ្វើទារុណកម្មនិងការសម្លាប់ជនជាតិភាគតិច ពីសំណាក់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលនេះ បានបង្កឱ្យមានការភ័យខ្លាចថា របបអតីតរបស់ក្រុមនេះនឹងត្រូវស្តារឡើងវិញ។

យោងតាមសារព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមតាលីបង់និយាយថា ពួកគេមិនជ្រុលនិយមដូចមុននោះទេ ចាប់តាំងពីពួកគេបានកាន់អំណាចចុងក្រោយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែមនុស្សជាច្រើនមានការសង្ស័យជាមួយនឹងការអះអាងនេះ។

របាយការណ៍បាននិយាយថា អង្គការលើកលែងទោសអន្តរជាតិបាននិយាយជាមួយសាក្សីផ្ទាល់មាត់នៅទីក្រុង Ghazni ដែលបានប្រាប់ពួកគេថា ពួកតាលីបង់បានសម្លាប់បុរសជាតិសាសន៍ ហាហ្សារ៉ា ៩ នាក់ នៅម៉ាន់ដារ៉ាក់ កាលពីខែកក្កដា។ ពួកគេនិយាយថាបុរស ៦ នាក់ត្រូវបានគេបាញ់សម្លាប់ ហើយ ៣ នាក់ទៀត ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាតិសាសន៍ ហាហ្សារ៉ាស មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យអប់រំនិងស្ថានភាពសង្គមនៅអាហ្វហ្គានីស្ថាន។

ប្រមុខអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnes Callamard បាននិយាយថាអំពើហឹង្សានេះគឺជាការរំលឹក ពីកំណត់ត្រាអតីតកាលរបស់តាលីបង់ និងជាសូចនាករដ៏គួរឱ្យរន្ធត់មួយអំពីអ្វីដែល ច្បាប់តាលីបង់អាចនាំមក៕

ប្រែសម្រួលៈ ណៃ តុលា

To Top