ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់កំណត់ចំនួនភ្ញៀវត្រឹមតែ៤០ ភាគរយប៉ុណ្ណោះចំពោះគ្រប់ជើងហោះហើរ ពីប្រទេសចិន

បរទេស៖ ក្រសួងកិច្ចការងារដឹកជញ្ជូនរបស់ប្រទេសអាមេរិក កាលពីដើមសប្តាហ៍កន្លងទៅនេះបាន ប្រកាសថាខ្លួននឹងដាក់កំណត់នូវ ចំនួនជើងហោះហើរទាំងអស់ពីប្រទេស ចិនជាមួយនឹងភ្ញៀវ អតិប្បរមាត្រឹមតែ៤០ភាគរយប៉ុណ្ណោះ សម្រាប់រយៈពេល៤សប្តាហ៍។

សេចក្តីប្រកាសនេះត្រូវបានគេមើលឃើញថា នឹងជួយដល់កិច្ចការងារជម្រុញឲ្យមាន ការធ្វើដំណើរមកវិញនូវនិស្សិត ជនជាតិចិនដែលនឹងត្រូវត្រឡប់ចូល មកទទួលការសិក្សា
ឆមាសថ្មីឡើងវិញ។

ការកំណត់នេះនឹងត្រូវយកទៅ អនុម័តលើជើងហោះហើរវាងអាមេរិក និងចិនចំនួន៤ ក្រុមហ៊ុនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន Air China, China Eastern Arilines,
China Southern Airlines និង Xiamen Airlines ផងដែរ។

គួរឲ្យដឹងដែរថាការប្រកាសនេះគឺត្រូវបាន ធ្វើឡើងនៅក្រោយបន្តិចដោយមានការប្រកាសពីសំណាក់រដ្ឋាភិបាលក្រុង ប៉េកាំងស្រដៀងគ្នាទៅលើក្រុមហ៊ុន អាកាសចរអាមេរិកចំនួន៤ដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top