ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ

បរទេស ៖ ក្រោយដណ្ដើមបានការកាន់កាប់យ៉ាងលឿនលើប្រទេស អាហ្វហ្គានីស្ថាន មន្ត្រីនាំពាក្យចលនាឥស្លាម មួយរូប បាននិយាយប្រាប់ នៅថ្ងៃសៅរ៍នេះថា ពួកតាលីបង់មានបំណង បង្ហាញ នូវទម្រង់រដ្ឋាភិបាលថ្មី សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលពីរបីសប្ដាហ៍ ខាងមុខនេះ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីរូបនោះបាននិយាយ ប្រាប់កាសែត រ៉យទ័រ យ៉ាងដូច្នេះថា “អ្នកជំនាញច្បាប់ សាសនានិងបរទេស នៅក្នុង ក្រុមតាលីបង់ មានបំណងបង្ហាញទម្រង់ រដ្ឋាភិបាលថ្មីមួយ នៅក្នុងពេលពីរបី សប្ដាហ៍ខាងមុខនេះ” ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីនាំពាក្យដែលមិនបញ្ចេញ ឈ្មោះរូបនោះបានបន្តយ៉ាងដូច្នេះថា ទម្រង់ថ្មីសម្រាប់ការ គ្រប់គ្រងប្រទេស នឹងមិនមែនជាលទ្ធិប្រជាធិបតេយ្យ តាមការឲ្យនិយមន័យ របស់បណ្ដាប្រទេស លោកខាងលិចនោះទេ ប៉ុន្តែនឹងផ្តល់ការការពារ សិទ្ធិរបស់មនុស្សគ្រប់គ្នា ។

គួរបញ្ជាក់ថា ស្របពេលដែល ប្រទេស លោកខាងលិច ព្យាយាមប្រឹងប្រែងធ្វើប្រតិបត្តិការ ជម្លៀស ស្របពេលមានភាពចលាចល និងសេចក្តីរាយការណ៍ពីអំពើហិង្សា ពួកតាលីបង់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រឈមមុខនឹងការរិះគន់ ស្តីពីផែនការសម្រាប់ការដកកងទ័ពអាមេរិក និងការកាន់កាប់យ៉ាងលឿន របស់ពួកសកម្មប្រយុទ្ធឥស្លាម ៕ ប្រែសម្រួល៖ប៉ាង កុង

To Top