ព័ត៌មានអន្តរជាតិ

អាមេរិក ៖ ជំហរបស់ខ្លួន លើកោះតៃវ៉ាន់ នឹងមិនប្រែប្រួលឡើយ

បរទេស ៖ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក នៅសប្តាហ៍នេះបានធ្វើការលើកឡើងសាជាថ្មីថា ជំហរបស់ខ្លួនទៅនឹងកោះតៃវ៉ាន់ ជាច្រើនទសវត្សមកហើយនោះ គឺនឹងមិនប្រែប្រួលនោះឡើយ ។

សេចក្តីប្រកាសនេះ បានប្រកាសឡើង នៅក្នុងពេលដែលប្រធានាធិបតី អាមេរិកលោក Joe Biden ក៏បានធ្វើការប្តេជ្ញា ចិត្តដែរថានឹងឆ្លើយតប ទៅនឹងប្រទេសចិន ចំពោះការវាយ ប្រហារទាំងឡាយ ណាមកលើកោះមួយនេះ ដូចទៅនឹងការការពាររបស់ អាមេរិក ទៅលើសម្ព័ន្ធមិត្ត របស់ណាតូដូច្នេះដែរ។

ឆ្លើយតបទៅនឹងបទសំភាសមួយជាមួយនឹង ABC News លោក Biden បានធ្វើការសន្យាថា អាមេរិកនឹងធ្វើការឆ្លើយ តបចំពោះលទ្ធភាព
នៃការវាយប្រហារ និងលុកលុយទាំងឡាយណា ដោយចិនហើយក៏បានធ្វើការឆ្លើយតប ទៅនឹងការទិះតៀនរបស់សារ ព័ត៌មានចិនពាក់ព័ន្ធទៅនឹង
បញ្ហានៃការដកទ័ព នៅអាហ្កានីស្ថានផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top