ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិន ព្រមានដាក់ទណ្ឌកម្ម មន្ត្រីណាពាក់ព័ន្ធនឹង ការស្លាប់ពលរដ្ឋ ដោយសារទឹកជំនន់

ប៉េកាំង ៖ នាយករដ្ឋមន្ត្រីប្រទេសចិន លោក Li Keqiang នៅសប្តាហ៍នេះ បានធ្វើការប្រកាសអំពាវនាវ និងព្រមានចំៗទៅលើមន្ត្រីរដ្ឋាភិបាល របស់ខ្លួនជាច្រើននាក់ ដែលនឹងមានការពាក់ព័ន្ធ ទៅនឹងកំហុស ដែលបានធ្វើឲ្យមានមនុស្សបាត់បង់ជីវិត ជាច្រើនរយនាក់ ដោយសារគ្រោះទឹកជំនន់ កាលពីពេលកន្លងមកថ្មីៗនេះ។

មនុស្សប្រមាណ ជា៣០០នាក់ បានបាត់បង់ជីវិតនៅក្នុងខេត្ត Henan កាលពីខែមុនរួមទាំង២៩២នាក់ នៅក្នុងរដ្ឋធានី Zhengzhou របស់ខេត្តហើយ ប្រមាណជា១៤នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងផ្លូវរថភ្លើងក្រោមដី នៅក្នុងហេតុការណ៍ ដ៏អាក្រក់នេះ។

គួរឲ្យដឹងដែរថាលោក Li កាលពីថ្ងៃព្រហស្បតិ៍ បានបំពេញទស្សនកិច្ច ទៅដល់រូងផ្លូវក្រោមដីនៃរដ្ឋធានី Zhengzhou ដែលជាកន្លែងមានការស្លាប់ នៃពលរដ្ឋទាំង១៤នាក់និងត្រូវបានចែកចាយ វិដេអូពាសពេញបណ្តាញ សង្គម ផងដែរនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top