ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ដាក់ការប្តេជ្ញាចិត្ត ទៅលើកិច្ចការងារ ប្រយុទ្ធកូវីដ ជាអទិភាព

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានធ្វើការលើកឡើង និងបញ្ជាក់ថា កិច្ចការងារអទិភាពចំបងនៅពេលនេះសម្រាប់រដ្ឋាភិបាល គឺការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដ និងការកែលំអប្រព័ន្ធ សុខាភិបាលផងដែរ។

ថ្លែងទៅកាន់សភា លោក Raisi បាននិយាយថា ការពន្លឿនការចាក់វ៉ាក់សាំង ជាសាធារណៈការអនុវត្តពិធីការ សុខភាពនិងការធ្វើឱ្យប្រសើរឡើង នូវការព្យាបាល គឺជាអាទិភាពកំពូលរបស់រដ្ឋាភិបាល ដែលមិនទាន់សម្រេច បានក្នុងពេលបច្ចុប្បន្ននេះ ។

គិតត្រឹមថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាល បានរាយការណ៍ករណីថ្មី មានរហូតទៅដល់២៤១៧៩នាក់ ដែលធ្វើឲ្យចំនួននៃអ្នកឆ្លងសរុបនៅទូទាំង ប្រទេសបានកើនឡើង ៤ ៦៤០ ៦៩៥នាក់ខណៈដែល អ្នកបានបាត់បង់ជីវិត មានទៅដល់១០១ ៣៥៤ ក្រោយចំនួនស្លាប់នៅថ្ងៃចុង ក្រោយមានប្រមាណជា៥៤៤នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top