ព័ត៌មានអន្តរជាតិ

យន្តហោះ អ៊ីស្រាអែល វាយប្រហារ ទីតាំងពួកហាម៉ាស ក្នុងតំបន់ហ្គាហ្សា ក្រោយមានការប៉ះទង្គិកគ្នា តាមព្រំដែន

បរទេស ៖ យន្តហោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានវាយប្រហារ ទីតាំងពួកហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ក្រោយមានការបាញ់ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាឆ្លងព្រំដែន បានធ្វើឲ្យទាហានអ៊ីស្រាអែល មួយរូប និងជនជាតិប៉ាឡេស្ទីន៤១ នាក់ រងរបួស ។

ការបង្កឲ្យមានមនុស្ស រងរបួសនេះ បានកើតមានឡើង នៅក្នុងអំឡុងការតវ៉ា ក្នុងតំបន់ហ្គាហ្សា ដែលរួមចំធ្វើឡើង ដោយពួកហាម៉ាស់ និងក្រុមដទៃទៀត ក្នុងដំណើរគាំទ្រដល់ ទីក្រុងយេរូសាឡឹម ជាទី ដែលពួកប៉ាឡេស្ទីន ប៉ះទង្គិចគ្នាជាមួយប៉ូលិស អ៊ីស្រាអែល ជួយបង្កឲ្យមានជម្លោះអ៊ីស្រាអែល និងពួកហាម៉ាស់ រយៈពេល១១ថ្ងៃ កាលពីខែឧសភា ។

យោធាអ៊ីស្រាអែល បាននិយាយថា ពួកប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ នៅជិត ព្រំដែន ដោយពួកគេខ្លះបានព្យាយាម សម្រុកឡើងរបងព្រំដែន ហើយ អ្នកផ្សេងទៀត បានគប់គ្រាប់បែកសំដៅ ទៅលើកងទ័ពអ៊ីស្រាអែ។ ហេតុការណ៍នោះ បានធ្វើឲ្យទាហានព្រំដែនអ៊ីស្រាអែល ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ជាការឆ្លើយតបវិញ យន្តហោះចម្បាំងយោធា អ៊ីស្រាអែល នៅយប់ថ្ងៃសៅរ៍ ក៏បានធ្វើការវាយប្រហារទៅលើឃ្លាំ អាវុធនិងទីតាំង ផលិតចំនួន៤កន្លែង ដែលជាកម្មសិទ្ធិរបស់ពួកហាម៉ាស់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន The Canberra Times។
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top