ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ខ្លួនបានបញ្ជូនកងទ័ព នៅប្រទេសអាហ្វហ្គានីស្ថាន ហើយគ្មានគម្រោងដកក្រុមតាលីបង់ ចេញពីបញ្ជីភេរវកម្មឡើយ

បរទេស៖ រដ្ឋាភិបាលទីក្រុង មូស្គូ មិនប្រញាប់ប្រញាល់ទទួលស្គាល់ មេដឹកនាំថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ហើយក៏មិនមានគម្រោង ដកក្រុមតាលីបង់ ចេញពីបញ្ជីភេរវកម្មនោះទេ ។ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov បានប្រាប់សារព័ត៌មាន Sputnik ថា ការបញ្ជូនកងទ័ពទៅកាន់ អាហ្វហ្កានីស្ថានដែលក្រុមតាលីបង់ បានរឹបអូសកាលពីពេលថ្មីៗនេះ មិនស្ថិតនៅក្នុងផលប្រយោជន៍ របស់ទីក្រុងម៉ូស្គូទេ ដោយបានបន្ថែមថា អង្គការភេរវករមិនត្រូវការជំនួយ យោធាពីអ្នកណាឡើយ។

មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ការចរចារវាងក្រុមតាលីបង់ និងអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai បានចាប់ផ្តើមហើយ។ លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពសន្តិសុខនៅរុស្ស៊ី ពឹងផ្អែកលើការវិវត្តនៅអាស៊ីកណ្តាល។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីសចនសុន នឹងរាយការណ៍ដោយនឹងជំរុញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិត G7 នៅថ្ងៃអង្គារនេះ ដើម្បីពន្យាពេលការដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ដើម្បីបន្ធូរបន្ថយសម្ពាធលើអាកាសយានដ្ឋាន អន្តរជាតិកាប៊ុល ៕​

ប្រែសម្រួលៈ ណៃ តុលា

To Top