ព័ត៌មានអន្តរជាតិ

ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងរុស្សី Sputnik ក្នុងការប្រើប្រាស់ជាបន្ទាន់

បរទេស៖ អជ្ញាធរទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យឱសថ និងអាហាររបស់ប្រទេសហ្វីលីពីនឬ FDA នៅថ្ងៃចន្ទនេះបានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យវ៉ាក់សាំងរបស់ប្រទសរុស្សី Sputnik ក្នុងការប្រើប្រាស់ក្នុងកម្រិតបន្ទាន់។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយប្រធាន FDA លោក Enrique Domingo បានបញ្ជាក់ទៀតថាវ៉ាក់សាំង រុស្សីដែលនឹងធ្វើការប្រើប្រាស់តែមួយដូស ប្រភេទនេះនឹងជួយជម្រុញដល់កម្មវិធី ចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ឲ្យកាន់តែមានភាពល្អប្រសើរ ឡើងនិងល្បឿនលឿនជាងមុន។

គួរឲ្យដឹងដែរថាហ្វីលីពីន កាលពីខែមិនាកន្លងទៅ FDA បានប្រកាសទទួលស្គាល់ឲ្យប្រើប្រាស់វ៉ាក់សាំងចាក់ចំនួន២ដូស Sputnik V និងក៏ដូចជាវ៉ាក់សាំងផ្សេងទៀតដូចជា Sinovac, Sinopharm, AstraZenecaព្រមទាំង Pfizer ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top