ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅមីយ៉ាន់ម៉ា បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១១នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា សរុបមានពលរដ្ឋចំនួន១១នាក់ បានស្លាប់នៅក្នុងហេតុការណ៍នៃគ្រោះបាក់ដី មួយនៅក្នុងតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ា ខណៈដែលសាកសពចំនួន ៧នាក់បន្ថែមទៀតត្រូវបានរកឃើញនៅល្ងាចថ្ងៃអង្គារនេះ ។ មន្ត្រីមួយរូបមកពីអង្គការជួយសង្គ្រោះក្នុងស្រុក បានប្រាប់ដល់ ស៊ិនហួ ។


គ្រោះបាក់ដី បានបំផ្លាញផ្ទះចំនួន៣ខ្នង ដោយបានកប់មនុស្សចំនួន១១នាក់ នៅក្នុងក្រុង Mogok នៃតំបន់ Mandalay នៅថ្ងៃអង្គារនេះ ។


មនុស្ស៣នាក់បានរត់គេចចេញដែលរងរបួសស្រាល ។ មន្ត្រីមួយរូបមកពីមូលនិធិថែទាំសុខភាព Parami ប្រចាំក្រុង Mogok បានលើកឡើងដូច្នេះ ។


នាយកដ្ឋានសេវាកម្មអគ្គីភ័យប្រចំាក្រុង Mogok បានឲ្យដឹងថា ករណីបាក់ដីបានកើតឡើងមួយដងនៅក្នុងក្រុងក្នុងខែនេះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top