ព័ត៌មានអន្តរជាតិ

វៀតណាម ថា គុយបា នឹងផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និងផ្ទេរបច្ចេកវិទ្យា

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងកាលពីថ្ងៃអង្គារទី២៤ ខែសីហាថា ប្រទេសគុយបា នឹងផ្គត់ផ្គង់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងស្រុក របស់ខ្លួនដល់ប្រទេសវៀតណាម និងផ្ទេរបច្ចេកវិទ្យាផលិតកម្ម ទៅប្រទេសនៅអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំនេះ ។

បន្ទាប់ពីទប់ទល់នឹង ជំងឺរាតត្បាត រាតត្បាតទទួល បានជោគជ័យ វៀតណាមបានតស៊ូ ដើម្បីគ្រប់គ្រងការ ផ្ទុះឡើង ដ៏អាក្រក់បំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន ដោយការកើនឡើងនៃការឆ្លង និងការស្លាប់ ដែលបង្កើនសម្ពាធ ដល់អាជ្ញាធរឱ្យពន្លឿន ការចាក់វ៉ាក់សាំង ។

ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ជាក់ពីចំនួនដូសថា “គុយបា នឹងបញ្ជូនដូសចំនួនច្រើន និងក្រុមមួយទៅប្រទេស វៀតណាម ដើម្បីគាំទ្រ ដល់ការផ្ទេរ បច្ចេកវិទ្យានៅចុងឆ្នាំនេះ” ។

ប្រទេសគុយបា បាន្យដឹងនិយាយថា វ៉ាក់សាំង Abdala ចំនួន៣ដូសរបស់ខ្លួន ដែលមានប្រសិទ្ធភាពរហូតដល់៩២,២៨ ភាគរយប្រឆាំងនឹងមេរោគឆ្លង នៅក្នុងការធ្វើតេស្តព្យាបាល ដំណាក់កាលចុងក្រោយនៅក្នុងខែមិថុនា ។

រហូតមកដល់ពេលនេះ វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរបច្ចេកវិទ្យាវ៉ាក់សាំងប្រូតេអ៊ីន DNA និង mRNA ហើយកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក Pfizer អំពីការកំណត់ទីតាំងផលិតវ៉ាក់សាំង នៅក្នុងប្រទេសនេះ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ច្រើនជាង ២៣លានដូស ហើយរំពឹងថា នឹងទទួលបានយ៉ាងហោចណាស់ ៥០លានដូសនៅត្រីមាសទី ៤ នេះ ។

កម្មវិធីចាក់ថ្នាំបង្ការរោគរបស់វៀតណាម ដែលបានចាប់ផ្តើមកាលពីខែមីនា នៅតែស្ថិតក្នុងដំណាក់កាលដំបូង ដោយមានត្រឹមតែ ១,៩ ភាគរយនៃប្រជាជន ៩៨ លាននាក់របស់ប្រទេសនេះ ដែលបានចាក់វ៉ាក់សាំងគ្រប់កម្រិត ដែលជាអត្រាទាបបំផុតមួយនៅក្នុងតំបន់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top