ព័ត៌មានអន្តរជាតិ

ស៊ីរី អំពាវនាវ ឲ្យមានការដកទណ្ឌកម្ម ចេញពីសំណាក់ ប្រទេសលោកខាងលិច

បរទេស៖ អ្នកនាំពាក្យរបស់ រដ្ឋសភាជាតិរបស់ប្រទេសអ៊ីរ៉ង់លោក Hammouda Sabbagh កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការវាយប្រហារ និងទិះតៀនយ៉ាងខ្លាំង ទៅលើទណ្ឌកម្មដោយ បណ្តាប្រទេសលោកខាងលិច ដែលបានកំពុងដាក់សំពាធ មកដល់ប្រទេសស៊ីរីរបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា សកម្មភាពដាក់ទណ្ឌកម្មទាំងនេះ គឺមានជំហផ្ទុយស្រឡះពីច្បាប់ របស់អន្តរជាតិ និងព្រមទាំងបានធ្វើការអំពាវ នាវឲ្យមានការដកចេញនូវ ទណ្ឌកម្មទាំងអស់ដើម្បីធ្វើការ ត្រួតពិនិត្យសាជាថ្មីចំពោះបញ្ហានេះ។

ថ្លែងបែបនេះនៅក្នុងអំឡុងពេល កំពុងមានទស្សនកិច្ច ដោយក្រុមសភារបស់ប្លុកអ៊ឹរ៉ុប ដែលដឹកនាំដោយអ្នកនយោបាយ ដ៏ល្បីរបស់បារាំងលោក Thierry Mariani

ជាការឆ្លើយតបលោក Mariani បានបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់ គាត់គឺធ្វើឡើងដើម្បី ពិនិត្យឲ្យឃើញអំពីភាព ជាក់ស្តែងនៃទណ្ឌកម្មរបស់អ៊ឺរ៉ុប នៅក្នុងទឹកដីរបស់ប្រទេសស៊ីរី ហើយជឿជាក់ថា នឹងអាចមានការផ្លាស់ប្តូរមួយចំនួន ចំពោះទស្សនៈរបស់អ៊ឺរ៉ុបមកលើស៊ីរី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×