ព្រះរាជអាជ្ញាអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា តារាសិច រ៉ន ជេរ៉េមី (Ron Jeremy) ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទរំលោភសេពសន្ថវៈ លើស្ត្រីនិងក្មេងស្រី ២១ នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃព្រហស្បតិ៍នេះ។
ជេរេមី ដែលបានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្តសិច (អាសអាភាស) ជាង ១.៧០០ រឿង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ គឺជាប្រធានបទនៃការចោទប្រកាន់ឧក្រិដ្ឋកម្ម នៅក្នុងឧស្សាហកម្ម មនុស្សពេញវ័យ អស់រយៈពេលជាច្រើនឆ្នាំ។
នៅខែមិថុនា ឆ្នាំ ២០២០ គាត់ត្រូវបានចោទប្រកាន់ ពីបទចាប់រំលោភស្ត្រី ៣ នាក់ និងរំលោភផ្លូវភេទ លើកទី ៤ ហើយការបង្ហាញខ្លួន របស់គាត់ នៅតុលាការ ឡូសអាន់ជឺឡេស បានបង្កឱ្យមានការចោទប្រកាន់ បន្ថែមទៀត។
ការចោទប្រកាន់នេះ មានតាំងពីឆ្នាំ ១៩៩៦ និងពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ២១ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ៥១ ឆ្នាំ នេះបើតាមព្រះរាជអាជ្ញា នៃរដ្ឋ ឡូសអេនជឺឡេស លោក ចច ហ្គាសខន បាននិយាយ កាលពីថ្ងៃពុធ។
ជេរ៉េមី ដែលពីមុនបានប្រកាស ខ្លួនឯងថា គ្មានកំហុស នៅលើបណ្តាញសង្គម Twitter បានបដិសេធរាល់ ការចោទប្រកាន់ ទាំងអស់។ គាត់ប្រឈមមុខ នឹងការជាប់ពន្ធនាគារអស់មួយជីវិតប្រសិនបើត្រូវបានផ្តន្ទាទោស។
បុរសវ័យ ៦៨ ឆ្នាំដែលមានឈ្មោះពិតគឺ Ronald Jeremy Hyatt បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បី ៗ រួមមាន “Deep Throat II” និង “John Wayne Bobbitt Uncut” ។
ដោយមានពុកមាត់យីហោរបស់គាត់ គាត់គឺជាតារាម្នាក់ ដែលត្រូវបានគេស្គាល់ច្រើន បំផុតក្នុងឧស្សាហកម្មនេះ ក្នុងចំណោមសាធារណជនទូទៅ៕
ប្រែសម្រួលដោយៈ សយ សុភា