ព័ត៌មានអន្តរជាតិ

អាមេរិក ប្រគល់បញ្ជីឈ្មោះជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ឱ្យពួកតាលីបង់

បរទេស៖ សមាជិកសភា និងមន្រ្តីយោធាត្រូវបានគេរាយការណ៍ថា មានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសចេញ។

យោងតាមវែបសាយ Yahoo ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ពី Politico នៅថ្ងៃព្រហស្បតិ៍ គឺមន្រ្តីអាមេរិកនៅទីក្រុងកាប៊ុល “បានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះពលរដ្ឋអាមេរិក អ្នកកាន់ប័ណ្ណបៃតង និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណខាងក្រៅដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធនៃអាកាសយានដ្ឋានទីក្រុងនេះ” ។

របាយការណ៍នេះនិយាយថា នេះមានបំណង “ពន្លឿន” កិច្ចប្រឹងប្រែងជម្លៀស ប៉ុន្តែចលនានេះបានទាក់ទាញកំហឹងពីមន្រ្តីយោធា និងសមាជិកសភា។

មន្រ្តីការពារជាតិម្នាក់បានប្រាប់សារព័ត៌មាន Politico ថា“ ជាទូទៅពួកគេគ្រាន់តែដាក់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់នោះទៅក្នុងបញ្ជីសម្លាប់” ។ “វាធ្វើឱ្យរន្ធត់និងតក់ស្លុតនិងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្អាត” ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top