ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៣៦.០០០នាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៦.៧៥៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនឡើងដល់៤.៨៣៣.១៣៥នាក់ ។


ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជំងឺឆ្លងរាតត្បាត បានប្រកាសអំពីអ្នកស្លាប់នៅក្នុងប្រទេសចំនួន១០៤.៧១៦នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតគិតក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះចំនួន៦៩៤នាក់ដែលត្រូវបានចុះក្នុងបញ្ជី ។


ក្រសួងបានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សរុបមានពលរដ្ឋចំនួន៤.០៥៣. ០២២នាក់ បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ នៅសល់៧.៧៨៨នាក់កំពុងបន្តសម្រាកព្យាបាលនៅតាម អង្គភាពថែទាំជំងឺនានា។


គិតត្រឹមថ្ងៃព្រហស្បតិ៍ ពលរដ្ឋចំនួន១៧.៧៧២.២៥២នាក់ បានទទួលដូសទី១នៃវ៉ាក់សាំងទប់ទល់នឹងវីរុសកូរ៉ូណា នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ចំនួន៧.១៥០.៣០៣នាក់បានទទួល២ដូស ។


របាយការណ៍ផ្លូវការបានបន្ថែមថា ចំនួន២៨.៣៣០.០៧០ បានធ្វើតេស្តនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top