ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងចូលរួមសន្នសិទកាសែត ថ្នាក់តំបន់នៅក្នុងប្រទេសអ៊ីរ៉ាក់

បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibazadeh កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសថា រដ្ឋមន្ត្រីការបរទេសនឹងត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់ មួយដែលនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់។

លោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទើបតែតែងតាំងថ្មីនឹងធ្វើដំណើរទៅដល់អ៊ីរ៉ាក់ជាមួយនឹងក្រុម គណប្រតិភូមួយក្រុមរបស់អ៊ីរ៉ង់ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់លោក Fuad Hussein ដែលទើបតែបានបំពេញ
ទស្សនកិច្ចនៅក្នុង ទីក្រុងតេហរ៉ង់កាលពីពេលថ្មីៗនេះ។

គួរឲ្យដឹងដែរសន្នសិទ នៃកិច្ចប្រជុំលើកនេះគឺនឹងធ្វើឡើងនៅក្នុងរដ្ឋធានីក្រុង បាដាដដោយផ្តោតសំខាន់ទៅលើការបញ្ចូលគ្នា នៃកិច្ចសហប្រតិបត្តិការ ប្រទេសអ៊ីរ៉ាក់ជាមួយ នឹងប្រទេសជាដៃគូ ព្រមទាំងបញ្ហាធ្វើពាណិជ្ជកម្មរវាងគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×