ព័ត៌មានអន្តរជាតិ

សិង្ហបុរី កំពុងកៀកនឹងសម្រេចបានការ ចាក់វ៉ាក់សាំងបាន៨០ភាគរយ ជូនពលរដ្ឋទាំងអស់របស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ពលរដ្ឋរបស់ប្រទេសសិង្ហបុរី មកដល់ពេលនេះប្រមាណជា៧៩ភាគរយ ហើយដែលបានទទួលវ៉ាក់សាំងការពារកូវីដ រួចរាល់គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី ក៏បានគូសបញ្ជាក់ដែរថា តាមផែនការសិង្ហបុរីនឹងអាចធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់ ៨០ភាគរយនៅត្រឹមបញ្ចប់ខែសីហានេះ។

ទោះបីជាយ៉ាងណាក្តីសេចក្តីប្រកាសនេះ បានធ្វើឡើងនៅក្រោយពេលដែលសិង្ហបុរី ទើបតែ បារាយការណ៍ពីករណីឆ្លងថ្មីដែលមាន អត្រាជាមធ្យមកើនឡើងពី៤៧,១ ករណីក្នុងមួយថ្ងៃទៅដល់៧៦ករណី ក្នុងមួយថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែលក៏បានសរសេរដែរថានៅពេលដែលចំនួន នៃការចាក់វ៉ាក់សាំងនឹងកើនឡើងទៅដល់ជិត៨០ភាគរយ បែបនេះចំនួននៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ ក៏បានធ្លាក់ចុះខ្លាំងផងដែរជារៀងរាល់ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×