ព័ត៌មានអន្តរជាតិ

លោក Xi អំពាវនាវ ឲ្យរក្សានូវចំណង អភិវឌ្ឍរួមគ្នា ហ្វីលីពីន ចិន បន្ថែមទៀត

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីព្រឹកថ្ងៃសុក្រនេះ បានធ្វើការប្រកាសថា ចិន នឹងនៅតែបន្តរក្សា ជំហយ៉ាងរឹងម៉ាំ ចំពោះការត្រៀម ខ្លួនធ្វើការជាមួយនឹងប្រទេស ហ្វីលីពីនដើម្បីអាចបន្តធ្វើឲ្យស្ថិត ស្ថេរនូវចំណងទ្វេភាគីក្នុង រយៈពេលវែងបន្ថែមទៀត។

នៅក្នុង កិច្ចសន្ទនាគ្នា ជាមួយនឹងលោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte លោក Xi បានគូ សបញ្ជាក់ថា សារៈសំខាន់ នៃទំនាក់ទំនង ជាមួយនឹងហ្វីលីពីនផង និងជាពិសេសការគាំទ្រ ដល់ហ្វីលីពីន យ៉ាងខ្លាំងក្លាផង ចំពោះគោលនយោបាយ ដែលឯករាជ្យនិងសន្តិភាព។

លោក Xi ជាចុងក្រោយ ក៏បានអះអាងដែរថា ប្រទេសចិន គឺ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចបង្កើនមិត្តភាព កាន់ តែស៊ីជម្រៅជាមួយនឹង ហ្វីលីពីន និងនៅតែបន្តការប្តេជ្ញា ចិត្ត ចំពោះប្រទេសជាអ្នកជិតខាង គ្នាម្នាក់នេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top