ព័ត៌មានអន្តរជាតិ

Breaking News: យោធាអាមេរិក ចាប់ផ្តើម សងសឹក ដោយប្រើយន្តហោះ គ្មានមនុស្ស បើកវាយប្រហារ ក្រុមរដ្ឋឥស្លាម ISIS-K នៅអាហ្វហ្គានីស្ថាន

បរទេស ៖ កងកម្លាំង យោធាអាមេរិក កាលពីថ្ងៃសុក្រ បានធ្វើការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើក ប្រឆាំងនឹង ក្រុមភេរវករ រដ្ឋអ៊ីស្លាម នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដែលជាការវាយប្រហារ សងសឹកជាក់ស្តែងមួយ ប្រឆាំងនឹងអ្នក ដែលអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ នៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Bill Urban អ្នកនាំពាក្យបញ្ជាការ កណ្តាលនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា «កម្លាំងយោធា អាមេរិក បានធ្វើប្រតិបត្តិការ ប្រឆាំងភេរវកម្មនៅ លើមេឃថ្ងៃនេះប្រឆាំង នឹងអ្នករៀបចំគម្រោង របស់ក្រុមភេរវករ ISIS-K ។ ការវាយប្រហារ តាមអាកាសដោយយន្តហោះ គ្មានមនុស្សបើកបានកើតឡើង នៅក្នុងខេត្ត Nangarhar នៃប្រទេស អាហ្វហ្គានីស្ថាន ។ ការចង្អុល បង្ហាញ ដំបូងគឺយើងបានសម្លាប់ គោលដៅ។ យើងដឹងថា គ្មានជនស៊ីវិលណាម្នាក់ រងគ្រោះថ្នាក់ឡើយ»។

ISIS-K ដែលត្រូវ បានគេស្គាល់ថា Khorasan រដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះ “ ការវាយប្រហារ ដោយទុក្ករបុគ្គល ” កាលពីថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតម្នាក់ដែលបានបំផ្ទុះ នៅច្រកទ្វារអាកាស យានដ្ឋាន ដែលបានសម្លាប់ ជនជាតិ អាមេរិក ចំនួន ១៣ នាក់ សមាជិកសេវាកម្ម និង ជនជាតិ អាហ្វហ្គានីស្ថានជាង ១១០ នាក់ ។ មនុស្សជាង ១០០ នាក់បានរងរបួស នៅក្នុងការផ្ទុះនេះ។

មន្រ្តីបាននិយាយថា យោធាអាមេរិក មិនដឹងពីការស្លាប់របស់ជនស៊ីវិល នៅក្នុងការវាយប្រហារនេះទេ ប្រធានាធិបតី Joe Biden បានប្តេជ្ញានៅក្នុងសុន្ទរកថា មួយនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងឆ្លើយតបទៅនឹងការ វាយប្រហារដោយកម្លាំង៕
ប្រែសម្រួលៈ ណៃ តុលា

To Top