ព័ត៌មានអន្តរជាតិ

ឆេះរោងចក្រគីមីមួយ កន្លែងនៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ មនុស្សអស់តិច បំផុត១៥នាក់

ឥស្លាម៉ាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប៉ូលិស និងក្រុមន្ត្រីជួយសង្គ្រោះ បានឲ្យដឹងថា អគ្គីភ័យមួយបានឆាបឆេះ រោងចក្រគីមី មួយកន្លែង នៅក្នុងក្រុងកំពង់ផែ Karachi ភាគ ខាងត្បូង នៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់កម្មករ អស់តិចបំផុត១៥នាក់ កាលពីថ្ងៃសុក្រ ។

លោក Muhammad Azeem មន្ត្រីមួយរូបមកពីនាយកដ្ឋាន ជួយសង្រ្គោះនៃមូលនិធិ Edhi Foundation នៅក្រុង Karachi បានប្រាប់ដល់ ស៊ិនហួថា យ៉ាងហោចណាស់សាកសព ចំនួន១៥នាក់ បានត្រូវគេទាញចេញ ដោយក្រុមអ្នកជួយ សង្គ្រោះចេញពីអគាររោងចក្រ ដែលរងការឆាបឆេះ ដោយអគ្គីភ័យ តំបន់ Mehran Town នៃក្រុង Karachi ដែលជារដ្ឋធានីស្ថិតនៅខាងត្បូងខេត្ត Sindh ។

គាត់បាននិយាយថា យ៉ាងហោចណាស់មន្ត្រី ជំនាញជួយសង្គ្រោះ២នាក់ មកពី Edhi Foundation បានរងរបួស ទន្ទឹមនឹង នេះដែរ កំពុងព្យាយាម ពន្លត់ភ្លើង ដោយបានបន្ថែមថា ក្រុមកម្មករជាច្រើននាក់ នៅជាប់គាំង ខាងក្នុងអគារ នោះ ខណៈដែល ខិតខំជួយសង្គ្រោះ ។

សាក្សីនៅក្នុងតំបន់បាន ប្រាប់ដល់ស៊ិនហួ ថា ពលរដ្ឋលើសពី៣៥នាក់ ដែលមានវត្តមាននៅក្នុងរោងចក្រ នៅពេល ដែល មានអគ្គីភ័យ ឆាបឆេះ ។ ពួកគេបាននិយាយថា ក្រុម ជួយសង្គ្រោះកំពុង ប្រឈមនឹង ការលំបាកដោយ សារតែច្រកផ្លូវចង្អៀត និងមានផ្សែង ក្រាស់នៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top