Covid-19

គុយបា ទទួលបានជំនួយ ជាសំភារៈពេទ្យពីចិន ខណៈដែលការរាតត្បាត កំពុងវាយលុកខ្លាំង

បរទេស៖ ប្រទេសគុយបា កាលពីថ្ងៃសៅរ៍ ទើបតែបានទទួលជំនួយជាច្រើន ជាសំភារៈថ្នាំពេទ្យពីសំណាក់ រដ្ឋាភិបាលនៃប្រទេសចិន ដើម្បីយកទៅជួយដល់ កិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងការរាតត្បាតនៃវិរុសកូវីដ។

សំភារៈថ្នាំពេទ្យដែលមានរួម ទាំងឧបករណ៍តេស្តរហ័ស ស្រោមដៃពេទ្យព្រមទាំងឈុត ការពាររបស់គ្រូពេទ្យផង និងបន្ថែមពីលើដោយឧបករណ៍ ជំនួយដង្ហើមផងត្រូវបានប្រគល់ ទៅឲ្យគុយបាក្នុងពេលដែល ចំនួនករណីឆ្លងរាតត្បាត និងបាត់បង់ជីវិតកំពុងធ្លាក់ដល់ ស្ថានភាពអាក្រក់បំផុត។

គួរឲ្យដឹងថា គិតមកត្រឹមថ្ងៃសៅរ៍ ប្រទេសគុយបាបានរាយការណ៍ អំពីករណីឆ្លងកូវីដសរុប រហូតទៅដល់ទៅ ៦៣៤ ១៦១នាក់ និងករណីបាត់បង់ជីវិត កើនឡើងទៅដល់ ៥០៦៧នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top