ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី៖ ការវាយប្រហាររបស់អាមេរិក ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរថយន្តមួយនៅ ក្រុងកាប៊ុល បានសម្លាប់សមាជិក មួយគ្រួសារអស់ ៩នាក់

បរទេស៖ ចំនួនសាច់ញាតិនៃអ្នកស្លាប់ទាំងនោះ បានប្រាប់ CNN ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានកំណត់គោលដៅយានយន្តមួយនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៩ នាក់ហើយ ដែលជាសមាជិកទាំងអស់នៃគ្រួសារតែមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បងប្រុសម្នាក់របស់គ្រួសារអ្នកស្លាប់ បានប្រាប់អ្នកកាសែតដែលធ្វើការជាមួយ CNN កាលពីថ្ងៃអាទិត្យថា ពួកគេគឺជា“ គ្រួសារធម្មតា” ដែលមិនមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម Daesh នោះទេ។

ផ្ទាំងពាណិជ្ជកម្ម

បុរសនោះបាននិយាយថា មានកូនក្មេងចំនួន ៦ នាក់ក្នុងនោះមាន ក្មេងស្រីឈ្មោះ Armin អាយុ ៤ ឆ្នាំ , ក្មេងប្រុសឈ្មោះ Benyamin អាយុ ៣ ឆ្នាំ និងក្មេងស្រី ឈ្មោះ Ayat អាយុ ២ឆ្នាំ និងស៊ូម៉ាយ៉ា អាយុ២ឆ្នាំ ដែរ គឺស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

មុននេះបន្តិចអ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកលោក Capt Bill Bill បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យនៅលើយានយន្តមួយនៅទីក្រុងកាប៊ុល ដោយលុបបំបាត់ការគំរាមកំហែង Daesh-K ដល់ព្រលានយន្តហោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top