ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ស៊ីរី ពិភាក្សាបញ្ហាសេដ្ឋកិច្ច ជាមួយនឹង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

បរទេស ៖ ប្រធានាធិបតី នៃប្រទេសស៊ីរី លោក Bashar al Assad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេជឿជាក់ថា បានជួបពិភាក្សាគ្នា ជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងដាម៉ាសអំពីបញ្ហាកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំង សងខាង។

ប្រភពដដែល ក៏បានសរសេរដែរថា ភាគីអ៊ីរ៉ង់និងស៊ីរីក៏បានពិភាក្សាគ្នា ទៅលើសកម្មភាពធ្វើពាណិជ្ជកម្ម រវាងគ្នាដើម្បីធ្វើយ៉ាង អាច ទប់ទល់ ទៅនឹងទណ្ឌកម្ម ទាំងឡាយ ដែលប្រទេស ទាំងពីរកំពុងទទួលបានពីសំណាង់ ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។

ក្នុងសេចក្តី ថ្លែងការណ៍ ក្រោយកិច្ចប្រជុំ លោក Abdollahian ក៏បានចង្ហូលបង្ហាញ ផងដែរថា អ៊ីរ៉ង់និង ស៊ីរីបានទទួលភាព ជោគជ័យយ៉ាងខ្លាំង ទៅនឹង ប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ទៅនឹង សកម្មភាព ភេវរកម្មហើយ លោកក៏បានប្តេជ្ញាចិត្តដែរថា អ៊ីរ៉ង់ នឹងបន្តគាំទ្រនិងជួយដល់ស៊ីរី ក្នុងការប្រយុទ្ធប្រឆាំង បន្តទៀត ជាមួយនឹងក្រុមភេវរកម្ម នៅក្នុងគ្រប់ទំរង់ទាំងអស់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top