ព័ត៌មានអន្តរជាតិ

News Updated៖ ក្រុមតាលីបង់ បរិហារទៅលើយន្តហោះ វាយប្រហារដែនអាកាស របស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា លោក Abdul Haq Wasiq មេដឹកនាំជាន់ខ្ពស់របស់តាលីបង់ បានបរិហារយន្តហោះវាយប្រហារដែនអាកាសរបស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន និងបានបរិយាយពីការដកចេញ ខណៈដែលអំពើហិង្សាមួយបានកើតឡើងនៃកិច្ចព្រមព្រៀងគ្នាសហរដ្ឋអាមេរិក-តាលីបង់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដូច្នេះ ។

សារព័ត៌មាន Tolo News បានដកស្រង់សម្តីរបស់មន្ត្រីដែលបាននិយាយថា យន្តហោះវាយប្រហារដែនអាកាសនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន បានបង្កឲ្យមានអំពើហិង្សាសម្រាប់កិច្ចព្រមព្រៀង Doha ដែលបានចុះហត្ថលេខានៅក្នុងខែកុម្ភៈ ឆ្នាំមុន ហើយ “អាមេរិក មិនមានសិទ្ធិណាមួយដើម្បីបើកប្រតិបត្តិការនៅក្នុងទឹកដីអាហ្វហ្គានីស្ថានឡើយ” ។

បន្ទាប់ពីភេរវករបានវាយប្រហារដែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់ នៅព្រលានយន្តហោះកាប៊ុល កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ដែលក្រុម ISIS-K ជាក្រុមរដ្ឋឥស្លាមមួយដែលប្រកាសទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអាហ្វ ហ្គានីស្ថាន យោធារបស់សហរដ្ឋអាមេរិក បានបញ្ជាយន្តហោះគ្មានមនុស្សបើកធ្វើការវាយប្រហារនៅភាគខាងកើតខេត្ត Nangarhar កាលពីថ្ងៃសុក្រ ផងដែរ ។

នៅក្នុងគ្រានោះ លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា មនុស្ស២នាក់បានស្លាប់ និង៤នាក់ទៀតក្នុងនោះរាប់ទាំងកុមារ២នាក់ និងស្ត្រី២នាក់ បានរងរបួសនៅក្នុងពេលវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ។ លោក Mujahid ក៏បានលើកឡើងថា សហរដ្ឋអាមេរិក នឹងចែករំលែកនូវចេតនារបស់ខ្លួនសម្រាប់ការវាយប្រហារជាមួយតាលីបង់ នៅមុនពេលការវាយលុកនោះកើតឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top