ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១១នាក់ បន្ទាប់ពីទូក២គ្រឿងបុកគ្នា នៅដែនទឹកនៃប្រទេសប៉េរូ

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទូកចំនួន២គ្រឿងបានបុកគ្នា នៅទន្លេ Huallaga River ក្នុងស្រុក Yurimaguas ប្រទេសប៉េរូ ។


មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ចំណុះឲ្យក្រសួងសុខាភិបាល បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មិនទាន់ដឹងច្បាស់ថាមាន អ្នកដំណើរប៉ុន្មាននាក់នោះទេដែល កំពុងបាត់ខ្លួន ។


ឧប្បត្តិហេតុបានកើតឡើងនៅម៉ោង៤ និង២០នាទីម៉ោង ក្នុងស្រុក កាលពីព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលទូកដឹកទំនិញមួយបាន ចាកចេញ ជាមួយនឹងមនុស្សប្រមាណ៨០នាក់នៅលើនោះ ចេញពី Santa Maria ឆ្ពោះទៅកាន់ខេត្ត បានបុកនឹងទូកមួយគ្រឿងទៀត Yurimaguas ។


ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ពលរដ្ឋដែលនៅលើទូកដឹកទំនិញ ក្នុងនោះរាប់ទាំងកុមារចំនួន២០នាក់ កំពុងដេកលក់ ដែលបានវិលត្រឡប់ទៅខេត្ត Yurimaguas បន្ទាប់ពីបានចូលរួមបុណ្យសាសនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top