ព័ត៌មានអន្តរជាតិ

Update៖ ព្យុះសង្ឃរា Ida បោកបក់មកលើរដ្ឋ Louisiana និងតំបន់ផ្សេងៗ ទៀតនៅក្នុងទឹកដីអាមេរិក

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ព្យុះសង្ឃរា Ida ដែលជាព្យុះបង្កគ្រោះថ្នាក់បំផុតកម្រិត៤ កាលពីថ្ងៃអាទិត្យបានបង្កឲ្យមានគ្រោះបាក់ដីដែលមានល្បឿនខ្យល់ជាអតិបរិមាប្រមាណ២៤០គីឡូម៉ែត្រក្នុង១ម៉ោង បានបក់មកលើតំបន់ភាគខាងលិច Grand Isle ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងរដ្ឋ Louisiana ដែលនាំឲ្យមានការគំរាមកំហែងដល់អាយុជីវិតដោយព្យុះបោកបក់ខ្លាំងឡើងៗដែលមានកម្លាំងខ្យល់បក់នាំឲ្យកើតមានគ្រោះទឹកជំនន់បង្កគ្រោះថ្នាក់ ។


បណ្តាញអាកាសធាតុសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំណុចកណ្តាលនៃព្យុះ Ida បានឆ្លងកាត់តំបន់ឆ្នេរនៅជិត Port Fourchon រដ្ឋ Louisiana នៅវេលាម៉ោង១១និង៥៥នាទីព្រឹក ដែលមានកម្លាំងខ្សោយជាង១០០ម៉ាយស្ថិតនៅភាគខាងត្បូងនៃរដ្ឋ New Orleans ។


ប៉ុន្មានម៉ោងក្រោយមក ផ្ទះជិត៣០២.០០០ខ្នងមិនមានអគ្គីសនីប្រើប្រាស់ និងទីតាំងពាណិជ្ជកម្មជាច្រើននៅរដ្ឋនេះ ។ គេហទំព័រតាមដានអគ្គីសនីបានបង្ហោះឲ្យដឹងដូច្នេះ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top