ព័ត៌មានអន្តរជាតិ

អ៊ឺរ៉ុប បញ្ចូលអាមេរិក ទៅក្នុងបញ្ជីប្រទេសដែលគ្រោះថ្នាក់ សម្រាប់ការធ្វើដំណើរដោយកូវីដ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប EU បានធ្វើការប្រកាស ក្នុងការដាក់ឈ្មោះសហរដ្ឋអាមេរិក ចូលទៅក្នុងបញ្ជីប្រទេស ដែលមានកម្រិតគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយសារចំនួនកូវីដបានកើនឡើងសាជាថ្មី។

ការសម្រេចចិត្តដែលធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយ EU គឺជាការប្រកាសដែលផ្ទុយទៅនឹងការសម្រេច ចិត្តកាលពីខែមិថុនាដែល ប្លុកនេះបាន បញ្ចូលឈ្មោះអាមេរិក ទៅក្នុងបញ្ជីដែលអាចឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរបាន។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានរាយការណ៍ករណីកូវីដសរុបដល់ទៅ៩៧៧ ៩៤៧នាក់និងចំនួនអ្នកបាត់បង់ជីវិតរហូតទៅដល់៧ ៣៩៤នាក់
គឺបានជាប់ឈ្មោះសាជាថ្មី ជាប្រទេសដែលទទួលរងនូវការវាយប្រហារ ដ៏អាក្រក់បំផុតដោយសារកូវីដ។

ក្រៅតែពីសហរដ្ឋអាមេរិកអ៊ឺរ៉ុបក៏បានដកឈ្មោះប្រទេសផ្សេងទៀត ចេញពីបញ្ជីប្រទេសដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរដូចជាអ៊ីស្រាអ៊ែល លីបង់ ម៉ុងតេណេ ក្រូម៉ា សេដូនី
ខាងជើងនិងកូសូវ៉ូជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top