ព័ត៌មានអន្តរជាតិ

ជំងឺគ្រុនឈាម ឆក់យកជីវិតពលរដ្ឋឥណ្ឌា អស់តិចបំផុត ៣៩នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ៣៩នាក់ ភាគច្រើនកុមារ បានស្លាប់នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃ មកនេះ ដោយសារជំងឺគ្រុនឈាម ឬគ្រុនក្តៅខ្លាំង ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃ ចន្ទ ។

ការស្លាប់បានកើតឡើងនៅរដ្ឋ Firozabad និងនៅតំបន់ជិតនោះ ។

សារព័ត៌មានប្រចាំថ្ងៃ Hindustan Times បានដកស្រង់សម្តីរបស់ប្រធានរដ្ឋមន្ត្រី Yogi Adityanath ខណៈដែលបញ្ជាក់ថា កុមារចំនួន៣២នាក់ និងមនុស្សពេញវ័យ៧នាក់ បានស្លាប់នៅរដ្ឋ Firozabad ដោយសារជំងឺគ្រុនឈាម នៅក្នុងស្រុក ។

លោក Adityanath បានសួរសុខទុក្ខក្រុមគ្រួសារ អ្នកដែលបាត់បង់ជីវិត និងបានបញ្ជាក់ពីការជួយតាម ដែលអាចធ្វើបានដល់ពួកគេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top